ឃុំតាតៃក្រោម,ថ្ងៃសុក្រ ៨ រោច ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ លោក អ៊ូ ឆេនវិសាន្ត មេឃុំតាតៃក្រោម អញ្ជើញ បានចូលរួមជាអធិបតីភាព ក្នុងកិច្ចជួបសំណេះសំណាល និងប្រគល់ជូននូវ ប័ណ្ណសរសើរដល់កម្លាំងប្រជាការពារ ក្នុងការបំពេញការងាររក្សា សន្តិសុខ សណ្តាប់ធ្នាប់ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងមក សមាសភាពអញ្ជើញចូលរួមមាន៖លោក ហួន ណាក់ ជំទប់ទី១,លោក ឃិន វិសាល ស្មៀនឃុំ,លោក នួន នឿន នាយប៉ុស្តិ៍ ,លោក សាន់ ធូ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម ,លោក ពុយ យី ជំនួយការរដ្ឋបាលឃុំ,និងកម្លាំងប្រជាការពារ សរុបចំនួន ៩នាក់ នៅសាលាឃុំតាតៃក្រោម។