សារអំពាវនាវរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុងឱ្យប្រជាពលរដ្ឋចូលរួមថែក្សាសុខភាព ដោយសារអាកាសធាតុប្រែប្រួលនិងមានករណីអ្នកជំងឺមកសម្រាកព្យាបាលកើនឡើង ជាពិសេសជំងឺគ្រុនឈាមមានការកើនឡើង ។
ថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ តត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៣ ។
អាកាសធាតុប្រែប្រួល កំដៅកើនឡើង និងចាប់ផ្តើមមានភ្លៀងធ្លាក់ ធ្វើឱ្យប្រជាជនយើងមានបញ្ហាសុខភាពភាពផ្សេងៗ និងមានករណីមកទទួសសេវាថែទាំ ព្យាល ជាពិសេសករណីសម្រាកពេទ្យនៅមន្ទីរពេទ្យមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសករណីជំងឺគ្រុនឈាមមានការកើនឡើងគួរឱ្យកត់សម្គាល់ ។
សូមបងប្អូនប្រជាពលរដ្ឋយេីង ថែទាំសុខភាពឱ្យបានល្អ ជាពិសេសកុមារ និងមនុស្សចាស់ ដោយពិសារម្ហូបអាហារមានអនាម័យល្អ ពិសារទឹកឱ្យបានគ្រប់គ្រាន់ នៅកន្លែងដែលមានខ្យល់អុកសុីហ្សែនចេញចូលគ្រប់គ្រាន់ ជៀសវាងស្លៀកសំលៀកបំពាក់ក្រាស់និងរឹប បើអាចគួរជៀសវាងស្ថិតនៅក្រោមកំដៅព្រះអាទិត្យរយៈពេលយូរ ងូតទឹកឱ្យបានច្រើនដងជាងមុន ….។ល។ ជាពិសេសចូលរួមទប់ស្កាត់ជំងឺគ្រុនឈាមកុំឱ្យកើតឡើងលើបុត្រធីតារបស់លោកអ្នកដោយ សម្រាន្តក្នុងមុង ចូលរួមបំបាត់ជម្រកមូស ដោយធុង ឬពាងទឹកត្រូវបិទគម្របឱ្យជិត ឬដាក់ថ្នាំអាបែត កាប់ឆ្កាព្រែជុំវិញផ្ទះ លុបថ្លុកទឹក រៀបចំទុកដាក់ ជីកកប់ ឬផ្កាប់វត្ថុដែលអាចដក់ទឹកបានដូចសំបកកំប៉ុង សំបកដូង សំបកកង់ឡាន …។ល។ ប្រសិនបេីបងប្អូនមានបញ្ហាសុខភាព សូមមេត្តាប្រញាប់រួសរាន់អញ្ជេីញមកកាន់បុស្តិ៍សុខភាព មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតដេីម្បីទទួលការពិគ្រោះ ថែទាំ ព្យាបាលឱ្យបានត្រឹមត្រូវ ជៀសវាងការប្រេីប្រាស់ឱសថដោយខ្លួនឯង។
គុណតម្លៃរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ៖ «គុណភាព ប្រសិទ្ធិភាព សុវត្ថិភាព ក្រមសីលធម៌វិជ្ជាជីវៈ និងសមធម៌ » ។
សកម្មភាពបម្រើសេវាសុខភាព និងការអប់រំសុខភាពដល់អ្នកជំងឺ ឬអ្នកកំដរនៅក្នុងមន្ទីរពេទ្យ ។
~~~~~
មន្ទីរពេទ្យបង្អែកខេត្តកោះកុង ៖
ថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ តត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៣ ។