/ / / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងមន្ដ្រីរាជការទាំងអស់ សូមអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចទទួលបាននូវ មេដាយមរតកអូឡាំពិកអន្តរជាតិ

គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ បានប្រគល់មេដាយមរតកអូឡាំពិកអន្ដរជាតិ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលមានស្នាដៃយ៉ាងធំធេង ក្នុងការដឹកនាំ និងលើកស្ទួយវិស័យកីឡា ក៏ដូចជាជំរុញចលនាអូឡាំពិកជាតិ និងចលនាអូឡាំពិកអន្ដរជាតិយ៉ាងផុសផុលរីកចម្រើន។ មេដាយមរតកអូឡាំពិកអន្ដរជាតិ ដែលត្រូវបានប្រគល់ជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រី គឺជាមេដាយដែលខ្ពស់បំផុតរបស់ចលនាអូឡាំពិកអន្ដរជាតិ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងមន្ដ្រីរាជការទាំងអស់ សូមសម្ដែងនូវសេចក្ដីសោមនស្សរីករាយឥតឧបមា និងការគោរពកោតសរសើរចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលនេះគឺជាកិត្តិយសដ៏ធំធេង របស់ព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីភាពនៃស្នាដៃដ៏ពិសិដ្ឋរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា និងជាមេដឹកនាំដ៏ប៉ិនប្រសព្វ ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព និងជំរុញចលនាកីឡាជាតិ ឱ្យមានភាពរីកចម្រើន។
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    02/07/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាសតែងតាំងគណៈអុីម៉ាំ ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្ត ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    02/07/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានជួបប្រជុំសំណេះសំណាល និងផ្ដល់ដំបូន្មានដល់ប្អូនៗនិស្សិត​កម្មសិក្សាដែលមកធ្វើកម្មសិក្សាអនុវត្តគ្លីនិកនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    02/07/2026

    រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការ នារី និងកុមារ (គ.ក.ន.ក) លេីកទី៤៧

  • រដ្ឋបាលស្រុកគិរីសាគរ/
    02/07/2026

    លោក ជួន សំអាត អភិបាលរងស្រុកគិរីសាគរនិងជាអនុប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសស្រុកគិរីសាគរតំណាងលោក ចេង មុនីរិទ្ធ អភិបាលស្រុកនឹងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសស្រុក លោកស្រៀង សេងហុក លោក ម៉ុង ឈូ សមាជិកក្រុមប្រឹក្សាស្រុកបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសស្រុកគិរីសាគរ

  • រដ្ឋបាលស្រុកគិរីសាគរ/
    02/07/2026

    លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រពន្ធZoom

  • ហេង គីមឆន/
    02/07/2026

    លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំប្រចាំឆមាស ក្រុមការងារពិសេសអន្តរខេត្ត សម្រាប់អន្តាគមន៍ឆ្លើយតបនឹងជំងឺគ្រុនចាញ់