/ / /

លោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង និងជាប្រធានស.ស.យ.ក ស្រុក អមដំណើរ លោកជំទាវឧត្តមសេនីយ៍ឯក.ទៀ តារាសាត ចុះចែកអំណោយនៅសាលាបឋមសិក្សាគគីរជ្រុំ

ថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០
………………………………………….
លោក អន សុធារិទ្ធ អភិបាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកថ្មបាំង បានដឹកនាំ មន្រ្តី សមាជិក សមាជិកា សរុប ១៣ ស្រី៥រូប អមដំណើរ លោកជំទាវ ឧត្តមសេនីយ៍ឯក. ទៀ តារាសាត ជាអគ្គនាយករង អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ និងជាម្តាយក្មេក របស់លោកជំទាវ មិថុនាភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាំយកអំណោយជាកង់ចំនួន៥គ្រឿងដែលជាអំណោយរបស់សប្បុរសជន និងអំណោយរបស់លោកជំទាវផ្ទាល់ជូនដល់ សិស្សានុសិស្សចំនួន៣៦នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ៥ក្បាលប៊ិច ២ដើម និងថវិកា ២០០០ រៀល និងលោកគ្រូ ៣នាក់ ក្នុងម្នាក់ៗទទួលបាន៥ ម៉ឺនរៀល ស្ថិតនៅសាលាបឋមសិក្សាគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង។

ក្នុងឧកាសនោះដែរ លោកជំទាវបានមានមតិណែនាំសិស្សានុសិស្សឱ្យស្គាល់ពីគុណធម៌ ស្គាល់គុណលោកគ្រូ អ្នកគ្រូ ដែលបានលះបង់ទាំងកំលាំងកាយចិត្ត និងស្មារតីលើការអប់រំ និងសំណូមពរឱ្យ កូនក្មួយសិស្សានុសិស្សត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងប្រជាពលរដ្ឋល្អនាថ្ងៃខាងមុខ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/07/2026

    លោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំកម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកកោះកុង/
    27/07/2026

    វគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់​ និងសារាចរណែនាំអន្តរក្រសួងលេខ០០៧

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/07/2026

    កិច្ចប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែ កក្កដា ឆ្នាំ ២០២៦ លើកទី ៥០ អាណត្តិទី៥ ឆ្នាំទី៤ ក្រោមអធិបតីភាពលោក រៀម រុំ ជាប្រធានអង្គប្រជុំ

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/07/2026

    រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥០ ឆ្នាំទី៥ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះស្ដេច

  • ហេង គីមឆន/
    27/07/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/07/2026

    រដ្ឋបាលឃុំកោះស្ដេច បានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ លេីកទី៤៨