លោក ខេង សំខាន់ អភិបាលរងស្រុក តំណាងអោយលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់ នៅសាលមហោស្រពខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្ដម ខ្លួត រតនា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
ដោយមានការចូលរួមពី លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង
លោក ប្រធាន អនុប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ព្រមទាំងលោក ប្រធាន អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ។
ប្រភពរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៧ខែមេសា ឆ្នាំ២០២៣








