លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោកស្រី ហ៊ីម សោភ័ណ នាយករដ្ឋបាលក្រុង និងលោក សាក់ រ៉ាវី នាយករងរដ្ឋបាលក្រុង បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការងារសាធារណមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត ក្រោមអធិបតីភាពឯកឧត្តម ស្វាយ ស៉ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្រប សម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ឯកឧត្តម ប៉ែន វណ្ណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍ (គ.ស.ព.ស) និងឯកឧត្តម ម៉ាង ស៉ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។
វគ្គនេះបានរៀបចំឡើងនៅខេត្តព្រះសីហនុ។
ថ្ងៃសៅរ៍ ៦កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦
វេលាម៉ោង៨:០០នាទីព្រឹក។








