ថ្ងៃពុធ ៧ កើត ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០ នាទីរសៀល លោក ហួន ណាក់ ជំទប់ទី២ បានដឹកនាំមេភូមិកោះអណ្ដែត សមាជិកភូមិអន្លង់វ៉ាក់ និងប្រជាពលរដ្ឋ ចូលរួមប្រជុំអង្គការសកម្មភាពដើម្បីសុខភាព បើកកិច្ចប្រជុំអនុវត្តប័ណ្ណដាក់ពិន្ទុលើការប្រើសេវាជាមួយអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ដល់ប្រជាពលរដ្ឋ សមាសភាពចូលរួម:លោក ហួន ណាក់ ជំទប់ទី២ លោក ម៉ម វិច្ឆិកា តំណាងអង្គការសកម្មភាពដើម្បីសុខភាព មេភូមិកោះអណ្ដែត សមាជិកភូមិអន្លង់វ៉ាក់ និងប្រជាពលរដ្ឋ សរុបចំនួន ៤៤នាក់ ស្រី ៣២នាក់ នៅវត្តពោធិគីរីមនោរម្យ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។