ឃុំតាតៃក្រោម,ថ្ងៃពុធ ៧ កើត ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សាឃុំតាតៃក្រោម បានសហការជាមួយអង្គការសកម្មភាពដើម្បីសុខភាព បើកកិច្ចប្រជុំអនុវត្តប័ណ្ណដាក់ពិន្ទុលើការប្រើសេវាជាមួយអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ដល់ប្រជាពលរដ្ឋ សមាសភាពចូលរួម លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ លោកស្រី អ៊ុក កន្និកា ជំទប់ទី១ លោក ហួន ណាក់ ជំទប់ទី២ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ សមាជិកភូមិអន្លង់វ៉ាក់ លោក ម៉ម វិច្ឆិកា តំណាងអង្គការសកម្មភាពដើម្បីសុខភាព លោកស្រី ឡិក លី CAF លោកស្រី សេង ច័ន្ទ CAF សរុបចំនួន ១៣នាក់ ស្រី ០៥នាក់ នៅសាលាឃុំតាតៃក្រោម។