/ / / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ផ្ញើសារចូលរួមរំលែកទុក្ខ ជូនបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ម្តាយបង្កើតរបស់ឯកឧត្តមរដ្ឋមន្ត្រី

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ផ្ញើសារចូលរួមរំលែកទុក្ខ ជូនបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ម្តាយបង្កើតរបស់ឯកឧត្តមរដ្ឋមន្ត្រី។

នាងខ្ញុំ និងក្រុមគ្រួសារ មានសេចក្តីក្រៀមក្រំ និងសោកស្តាយក្រោយទទួលដំណឹងថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ត្រូវជាម្តាយរបស់ឯកឧត្តម បានទទួលមរណភាព នៅថ្ងៃចន្ទ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៩៖០០ នាទី ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ នាងខ្ញុំ និងក្រុមគ្រួសារ សូមសម្តែងនូវការសោកស្តាយ ដោយក្តីអាឡោះអាល័យជាមួយឯកឧត្តម និងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗទាំងអស់ ដែលកន្លងមកក្នុងឆាកជីវិត របស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន បានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតារហូតក្លាយជាបញ្ញាវ័ន្ដ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
នាងខ្ញុំ និងក្រុមគ្រួសារ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន សូមឆាប់បានចាប់កំណើតកើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    03/07/2026

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមបុណ្យសពឈ្មោះ ម៉ោង គែន ភេទប្រុស អាយុ៨៩ឆ្នាំ មូលហេតុស្លាប់ លើសឈាម(ចាស់ជរា) ស្ថិតនៅភូមិតានី ឃុំភ្ញីមាស

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    03/07/2026

    លោកវេជ្ជ.សៅ សូនី ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល ដឹកនាំមន្ត្រីក្រោមឱវាទទទួល 

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    03/07/2026

    លោកជំទាវ​ ឈី​ វ៉ា​ អភិបាល នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ស្រុក មួយចំនួន និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពមួយចំនួនទៀត អញ្ជើញចុះសួរសុខទុក្ខ​ និងនាំយកអំណាយ និងថវិកាមួយចំនួនផ្ដល់ជូនអ្នកជំងឺ និងភរិយាវីរកងទ័ព ដែលសម្រាលកូន និងកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ​បង្អែកខេត្តកោះកុង។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    03/07/2026

    លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ​ បានអញ្ជើញចុះសួរសុខទុក្ខ​ និងនាំយកអំណោយជាគ្រឿងឧបភោគ​ បរិភោគ​ និងថវិកាមួយចំនួន របស់រដ្ឋបាលខេត្ត​ ផ្ដល់ជូនក្រុមគ្រួសារវីរកងទ័ព ដែលភរិយារបស់លោកបានមកសម្រាលកូននៅមន្ទីរពេទ្យ​។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    03/07/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តកោះកុង ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    03/07/2026

    លោក ចេង មុនីរិទ្ធ អភិបាលស្រុកនិងជាប្រធានក្រុមការងារអាហារូបត្ថម្ភកម្ពុជាថ្នាក់ស្រុកគិរីសាគរ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការបិទបញ្ចប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា