ឃុំតាតៃក្រោម,ថ្ងៃចន្ទ ៥ កើត ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ គណៈកម្មការពិគ្រោះយោបល់កិច្ចការនារី និងកុមារ បានបើកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៣ ក្រោមការដឹកនាំដោយ លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានគណៈកម្មាធិការ និងជាមេឃុំ សមាសភាពចូលរួមមាន អនុប្រធាន សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារ លោក លោកស្រី សមាជិក សមាជិការ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារ សរុបចំនួន ១៤នាក់ ស្រី ០៦នាក់ នៅសាលាឃុំតាតៃក្រោម។