លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្ត ក្នុងគោលបំណងពិភាក្សាអំពីបញ្ហាប្រឈមការងារផ្សេងៗដែលបានអនុវត្ត ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត។
រសៀលថ្ងៃសុក្រ ២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២៣
#មន្ទីរកិច្ចការនារីខេត្តកោះកុង #kohkongprovince