រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងលោក ចាង ជីវិញ ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយ ដល់លោកតា លោកយាយ និងគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន ៥០គ្រួសារ នៅក្នុងឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងលោក ចាង ជីវិញ ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុងបានអញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយ ដល់លោកតា លោកយាយ និងគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន ៥០គ្រួសារនៅក្នុងឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មីម៉ាម៉ា ១កេះ ទឹកត្រីរូបទន្សាយ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆាដបធំ ១ដប នំពងទា ២កញ្ចប់ និងថវិកា ៨០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកចាង ជីវិញ ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង ។ អញ្ជើញចូលរួមក្នុងពិធីនេះផងដែររួមមាន លោកអភិបាលរងស្រុក លោកនាយនាយករងរដ្ឋបាលស្រុក មន្រ្តីរាជការនៃរដ្ឋបាលស្រុកបូទុមសាគរ លោកមេឃុំតានូន សហការីក្រុមការងារសភាពាណិជ្ជកម្មខេត្តកោះកុង អ្នកវិនិយោគទុនមកពីប្រទេសចិន ក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍រដ្ឋបាលឃុំ មេភូមិ អនុភូមិ សមាជិកភូមិទាំងបួន និងលោកតា លោកយាយ ចំនួន ៥០នាក់ ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

==================

ថ្ងៃសុក្រ ២ កើត ខែពិសាខ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣

April 21, 2023

អត្ថបទទាក់ទង