កោះកុង ព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ០១រូប ចូលរួមក្នុងពិធីសូត្រមន្ត ថ្វាយព្រះពរ សម្ដេចហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។












