ថ្ងៃព្រហស្បិ៍ ១កើត ពិសាខរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០ នាទីព្រឹក ក្រុមប្រឹក្សាឃុំត្រពាំងរូង បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាឃុំត្រពាំងរូង អាណត្តិទី៥ នៃស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាពលោក លៀង សាម៉ាត មេឃុំ និងជាប្រធាននៃអង្គប្រជុំ ដែលមានការចូលរួមពីលោក លោកស្រី ក្រុមការងារឃុំ លោកមេភូមិទាំង៤ នាយកសាលា មណ្ឌលសុខភាព និងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំត្រពាំងរូង ។លេីរបៀបវារះចំនួន ១៣
:១.មតិបើកកិច្ចប្រជុំរបស់ប្រធានក្រុមប្រឹក្សាឃុំ២. ពិនិត្យកូរ៉ុម៣.ពិនិត្យ អនុម័តរបៀបវារះ៤. ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុអង្គប្រជុំខែមុន៥. ពិនិត្យ និងអនុម័តសេចក្ដីព្រៀង របាយការណ៍ ១ខែកន្លងមក៦.របាយការណ៍ស្ថិតិ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ និងបញ្ហាប្រឈមរបស់ប៉ុស្តិ៍នគបាល៧.របាយការស្ថិតិសិស្ស គ្រូ របស់នាយកសាលាបឋម អនុវិទ្យាល័យ៨.របាយការណ៍ ស្ថិតិប្រជាពលរដ្ឋ និងបញ្ហាប្រឈមរបស់ភូមិនីមួយៗ៩.ពិនិត្យរបាយការណ៍ ច្រកចេញចូលតែមួយរដ្ឋបាលឃុំ ប្រចខែ១០.របាយការណ៍ស្ថិតិ សកម្មភាព បញ្ហាប្រឈម មណ្ឌលសុខភាពឃុំ១១. បញ្ហាផ្សេងៗ និងដំណោះស្រាយ១២.ផែនការបន្ត១៣. បិទអង្គប្រជុំ មានសមាសភាពចូលរួមសរុបចំនួន១៩នាក់ស្រី០៣នាក់ នៅសាលាឃុំត្រពាំងរូង ស្រុកោះកុង ខេត្តកោះកុង៕