រដ្ឋបាលឃុំអណ្តូងទឹក សហការជាមួយ ទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបើកប្រអប់ដេញថ្លៃ ក្រោមអធិបតីភាពលោក ឃៀង យិង មេឃុំអណ្តូងទឹក ដែលត្រូវដេញថ្លៃចំនួន២គម្រោង៖
១/.សាងសង់ផ្លូវបេតុង១ខ្សែ ប្រវែង០,១១១គម ទទឹង ៥ម និងកម្រាស់ ១៥០មម រួមទាំងស្លាកសញ្ញាគម្រោង១កន្លែង ការថែទាំរយៈពេល ០៦ខែ បានទៅលើក្រុមហ៊ុនឈ្មោះ ពៅ ផល្លា ។
២/.សាងសង់ផ្លូវក្រាលគ្រួសធម្មជាតិចំនួន៣ខ្សែ ដែលមានប្រវែងសរុប ២,៤៨៥គម ខ្សែទី១ មានប្រវែង០,៣៣៥គម ទទឹង៦ម៉ែត្រកម្រាស់១៥០មម ខ្សែទី២ មានប្រវែង០,១៥០គម ទទឹង៦ម កម្រាស់ ១៥០មម និងខ្សែទី៣ មានប្រវែង ២គម ទទឹង៦មកម្រាស់១៥០មម រួមទាំងស្លាកសញ្ញាគម្រោង១កន្លែង ការថែទាំរយៈពេល ០៦ខែ ស្ថិតក្នុងភូមិអណ្តូងទឹក និងភូមិជីមាល បានទៅលើក្រុមហ៊ុនឈ្មោះ លឹម ពិសិដ្ឋ។
ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ប្រធានកា.រិផែនការ និងគាំទ្រ ឃុំ សង្កាត់ មន្ត្រីបច្ចេកទេសខេត្ត និងក្រុមហ៊ុនដេញថ្លៃ នៅសាលប្រជុំសាលាឃុំអណ្តូងទឹក។
ប្រភព:រដ្ឋបាលឃុំអណ្តូងទឹក
————————————
ថ្ងៃចន្ទ ១២ រោច ខែចេត្រ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣
April 17, 2023










