រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ -អន្តរជាតិ ដែលស្រលាញ់គាំទ្រនូវកសិផលស្រុកបូទុមសាគរ ដែលបានដាក់តាំងលក់ និងជួយទិញ រាល់ផលិតផលរបស់ស្រុកយើងខ្ញុំ នៅក្នុងកម្មវិធី កោះកុងសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅមុខសាលាខេត្តកោះកុង

     រដ្ឋបាលស្រុកបូទុមសាគរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ -អន្តរជាតិ  ដែលស្រលាញ់គាំទ្រនូវកសិផលស្រុកបូទុមសាគរ ដែលបានដាក់តាំងលក់ និងជួយទិញ រាល់ផលិតផលរបស់ស្រុកយើងខ្ញុំ នៅក្នុងកម្មវិធី កោះកុងសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅមុខសាលាខេត្តកោះកុង ។

      រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពជូនពរ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ -អន្តរជាតិ សូមជួបតែ សេចក្ដីសុខសេចក្ដីចម្រើន ព្រមទាំងពុទ្ឋពរទាំងបួនប្រការ គឺឣាយុ វណ្ណ: សុខ: ពល: និងជោគជ័យគ្រប់ភារកិច្ច ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសៅរ៍ ១០ រោច ខែចេត្រ ឆ្នាំថោះ

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣

ខែមេសា 15, 2023

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ - វិរ:វ័នបត (Khmer New Year - Vara Vanabat)

អត្ថបទទាក់ទង