រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ដងទង់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ ឆ្នាំទី១ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ដងទង់ ក្រោមអធិបតីភាពលោក លឹម ឌី ប្រធានក្រុមប្រឹក្សា

ថ្ងៃពុធ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០ នាទីរសៀល រដ្ឋបាលសង្កាត់ដងទង់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ ឆ្នាំទី១ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ដងទង់ ក្រោមអធិបតីភាពលោក លឹម ឌី ប្រធានក្រុមប្រឹក្សា កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារៈដូចខាងក្រោម៖
១- ពិនិត្យពិភាក្សា និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ ប្រជុំក្រុមប្រឹក្សាសង្កាត់ ប្រចាំខែមីនា។
២- ពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍ប្រចាំខែមេសា។
៣- ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់ ពីសេវារដ្ឋបាលសង្កាត់សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣។
៤-ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់ គ.ក.ន.ក ប្រចាំខែមីនា។
៥-ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ ។
៦- ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់មេភូមិទាំង៤ ។
៧- បញ្ហាផ្សេង ៗ ។
មានអ្នកចូលរួមចំនួន៣០នាក់ ,ស្រី ១២នាក់
កិច្ចប្រជុំនេះបានប្រព្រឹត្តនៅសាលាសង្កាត់ដងទង់។

#ប្រពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង