រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សារលិខិតជូនពរ ក្នុងឱកាសចូលឆាំ្នថ្មី ប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ សូមគោរពជូនចំពោះ លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ

នាឱកាសដាំប្រពៃថ្លៃថ្លាប្រកបដោយពរជ័យសិរីមង្គលមហាប្រសើរនេះ យើងខ្ញុំថ្នាក់ដឹកនាំ និង មន្ត្រី ក្រោមឱវាទ នៃរដ្ឋបាលសាលាក្រុងខេមរភូមិន្ទ ខេត្តកោះកុងទាំងអស់ សូមគោរពជួនពរដល់ លោកប្រធានក្រុមប្រឹក្សាក្រុង និង លោកស្រី ព្រមទាំងក្រុមគ្រួសារ ប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនខ្លាំងក្លា បញ្ញាញាណ វាងវៃ អាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំកសាង និង អភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍ វិបុលភាព ស្ថេរភាព និង ភាពសម្បូរសប្បាយជានិរន្តរ និង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ លោកប្រធានក្រុមប្រឹក្សាក្រុង និង លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង