រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានបើកកិច្ចប្រជុំស្តីពីការពិនិត្យការដាក់សំណើដេញថ្លៃ និងការបើកសំណើដេញថ្លៃលើគម្រោងសាងសង់ផ្លូវបេតុង ២ខ្សែ ក្នុងតម្លៃប៉ាន់ស្មានសរុបចំនួន ១៨៣,៣៩០,២៩៥ រៀល ស្ថិតនៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រោមអធិបតីភាពលោកស្រី ផឹង ពិសី ចៅសង្កាត់

ថ្ងៃចន្ទ ៥ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០ នាទីព្រឹក រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានបើកកិច្ចប្រជុំស្តីពីការពិនិត្យការដាក់សំណើដេញថ្លៃ និងការបើកសំណើដេញថ្លៃលើគម្រោងសាងសង់ផ្លូវបេតុង ២ខ្សែ ក្នុងតម្លៃប៉ាន់ស្មានសរុបចំនួន ១៨៣,៣៩០,២៩៥ រៀល ស្ថិតនៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រោមអធិបតីភាពលោកស្រី ផឹង ពិសី ចៅសង្កាត់ ដោយមានការចូលលោក ញ៉ែម យី ចៅសង្កាត់រងទី១ សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ និងលោក ឡាំ ទី ប្រធានការិយាល័យផែនការខេត្ត ព្រមទាំងតំណាងក្រុមហ៊ុនដាក់សំណើដេញថ្លៃ។
ជាលទ្ធផលនៃការបើកសំណើដេញថ្លៃ រដ្ឋបាលសង្កាត់បានពិនិត្យឃើញថាមានក្រុមហ៊ុនចំនួន ៣ បានចូលរួមដាក់សំណើដេញថ្លៃ ក្នុងនោះមាន ៖

  • ក្រុមហ៊ុន ពៅ ផល្លា ដាក់សំណើក្នុងតម្លៃ ១៧៧,០០០,០០០ រៀល ក្នុងលេខរៀងទី១
  • សហគ្រាស ODC ដាក់សំណើក្នុងតម្លៃ
    ១៧៩,០០០,០០០ រៀល ក្នុងលេខរៀងទី២
  • ក្រុមហ៊ុន ទឹម រិនរតនៈ ដាក់សំណើក្នុងតម្លៃ ១៨០,៥០០,០០០ រៀល ក្នុងលេខរៀងទី៣

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង