/ / /

រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងនាយករងរដ្ឋបាល ប្រធាន និងអនុប្រធានការិយាល័យ នៃរចនាសម្ព័ន្ធរដ្ឋបាលក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពលោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ

ថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេស ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទីរសៀល រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងនាយករងរដ្ឋបាល ប្រធាន និងអនុប្រធានការិយាល័យ នៃរចនាសម្ព័ន្ធរដ្ឋបាលក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពលោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រីអភិបាលរង លោកស្រីនាយករដ្ឋបាលក្រុង កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការ ក្រុមប្រឹក្សាសង្កាត់ទាំង៣ ។
ពិធីនេះបានរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    24/05/2026

  • រដ្ឋបាលស្រុកថ្មបាំង/
    24/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុក និងមន្រ្ដីស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីរត់ប្រណាំងកម្សាន្ត រយៈចម្ងាយ ៤,៧គីឡូម៉ែត្រ និង ៧គីឡូម៉ែត្រ ដើម្បីអបអរសាទរ ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • ហេង គីមឆន/
    24/05/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បរិច្ចាគថវិកាចំនួន ៨ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក ង៉ែត ឡឹង សមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ១លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក ទេព វិស្កុល អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ៥០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក សៅ សុគន្ធវារី អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ២០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦