/ / /

ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់ លោក លោកស្រី អភិបាលរងស្រុក និងជាប្រធានក្រុមការងារស្រុកចុះមូលដ្ឋានឃុំ និងក្រុមការងារ នាំយកបច្ច័យ ផ្ទាល់របស់លោក ក្រូច បូរីសីហា អភិបាលស្រុក ទៅ ប្រគេនដល់ព្រះសង្ឃទាំងប្រាំបីវត្ត ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងមួយវត្តចំនួន១.០០០.០០០រៀល(មួយលានរៀលគត់) សម្រាប់រៀបចំចាត់ចែងតាមតម្រូវការរបស់ព្រះសង្ឃតាមវត្តនីមួយៗក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ -១៥ -១៦ ខែមេសា ឆ្នាំ២០២៣ នាពេលខាងមុខ

ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ លោក ក្រូច បូរីសីហាអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់ លោក លោកស្រី  អភិបាលរងស្រុក និងជាប្រធានក្រុមការងារស្រុកចុះមូលដ្ឋានឃុំ និងក្រុមការងារ នាំយកបច្ច័យ ផ្ទាល់របស់លោក ក្រូច បូរីសីហា អភិបាលស្រុក ទៅ ប្រគេនដល់ព្រះសង្ឃទាំងប្រាំបីវត្ត ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងមួយវត្តចំនួន១.០០០.០០០រៀល(មួយលានរៀលគត់) សម្រាប់រៀបចំចាត់ចែងតាមតម្រូវការរបស់ព្រះសង្ឃតាមវត្តនីមួយៗក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ -១៥ -១៦ ខែមេសា ឆ្នាំ២០២៣ នាពេលខាងមុខ ក្នុងដែរលោកអភិបាលស្រុកបានឧបត្ថម្ភដល់កងកំលាំងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ តាមវត្តនីមួយៗក្នុងមួយគោលដៅចំនួន៥០០.០០រៀល (ប្រាំរយពាន់រៀលគត់)សរុប១២,០០០.០០០រៀល (ដប់ពីរលានរៀលគត់)។  ឆ្លៀតក្នុងឱកាសនេះផងដែរ រដ្ឋបាលស្រុកបូទុមសាគរ សូមអនុញ្ញាតជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងស្រុក ក្រៅស្រុក ឱ្យបានជ្រាបថា៖ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣នេះ តាមបណ្ដាវត្តដែលនៅក្នុង ភូមិ ឃុំ ទាំងប្រាំបីវត្ត ក្នុងស្រុក បានរៀបចំសង្ក្រានតាមវត្តនីមួយៗ និងលេងល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរមានដូចខាងក្រោម៖

*វត្តដែលរៀបចំសង្រ្កាន្ត

      1.  វត្តថ្មស ភូមិថ្មស ឃុំថ្មស

      2.  វត្តកណ្តោល ភូមិកណ្ដោល ឃុំកណ្ដោល

      3.  វត្តតាអ៊ុក ភូមិប្រទាល ឃុំអណ្ដូងទឹក

      4.  វត្តប្រជារដ្ឋកំសាន្តឋានសួគ៌ ភូមិទួលពោធិ៍ថ្មី ឃុំតានូន

      5.  វត្តអណ្តូងទឹក ភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក

      6.  វត្តចម្លងគោ ភូមិចម្លងគោ ឃុំថ្មស 

      7.  វត្តភ្នំប្រចៀវ ភូមិទួលពោធិ៍ ឃុំតានូន

      8.  វត្តភ្នំត្រង៉ោល ភូមិជីមាល ឃុំអណ្ដូងទឹក

*ថ្ងៃឆ្លងបុណ្យចូលឆ្នាំតាមវត្តនីមួយៗ៖

      1.  វត្តថ្មស ឆ្លងថ្ងៃទី២០ ខែមេសា

      2.  វត្តភ្នំត្រង៉ោល ឆ្លងថ្ងៃទី២០ ខែមសា

      3.  វត្តអណ្តូងទឹក ឆ្លងថ្ងៃទី១៩ ខែមសា

      4.   វត្តចម្លងគោ ឆ្លងថ្ងៃទី១៩ ខែមេសា

      5.   វត្តកណ្តោល ឆ្លងថ្ងៃទី១៨ ខែមេសា

      6.   វត្តភ្នំប្រចៀវ ឆ្លង ថ្ងៃទី១៨ ខែមេសា

      7.   វត្តតាអ៊ុក ឆ្លងថ្ងៃទី១៧ ខែមសា

      8.  វត្តប្រជារដ្ឋកំសាន្តឋាន្តសួគ៌ ឆ្លងថ្ងៃទី១៧ ខែមេសា។ សូមអរគុណ!

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃចន្ទ ៥ រោច ខែចេត្រ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣

ខែមេសា 10, 2023

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    20/06/2026

    លោក​ ខេង​ សំខាន់​ អភិបាលរងស្រុ​ក បានដឹកនាំលោក​ នីដារ៉ា​ នាយករងសាលាស្រុក​ និងលោក​ សាត​ មុនីរិន្ទ​ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក​ ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការងារសាធារណមតិ​ និងការប្រឆាំងព័ត៌មានក្លែងក្លាយ​ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត​

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    20/06/2026

    លោក​ ស៊ុយ​ ស៊ុនហេង​ អភិបាលរងស្រុ​កមណ្ឌលសីមា និងលោក​ អ៉ិន​ វិជ្ជា​ អនុប្រធានការិ.ផែនការ​ និងគាំទ្រឃុំ​ សង្កាត់​ បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការងារសាធារណមតិ​ និងការប្រឆាំងព័ត៌មានក្លែងក្លាយ​ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត​

  • រដ្ឋបាលស្រុកស្រែអំបិល/
    20/06/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារព័ត៍មានវិទ្យា ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងការងារសាធារណៈមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិមិត្ត ក្រោមអធិបតីភាពឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណៈមតិ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍ គ۔ស۔ព۔ស

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    20/06/2026

    លោក​ សៀង កក្កដា​ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោកស្រី ហ៊ីម សោភ័ណ នាយករដ្ឋបាលក្រុង និងលោក សាក់ រ៉ាវី នាយករងរដ្ឋបាលក្រុង​​ បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការងារសាធារណមតិ​ និងការប្រឆាំងព័ត៌មានក្លែងក្លាយ​ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត​

  • ហេង គីមឆន/
    20/06/2026

    ការវិវត្តយ៉ាងឆាប់រហ័ស នៃព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ទាមទារឱ្យមន្ត្រីព័ត៌មាននិងសាធារណមតិ ត្រូវតែពង្រឹងសមត្ថភាព ក្នុងការឆ្លើយតប

  • រដ្ឋបាលស្រុកថ្មបាំង/
    20/06/2026

    រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំស្ដីពី ការផ្សព្វផ្សាយសេចក្ដីណែនាំ និងប្រតិទិននៃការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦