រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការនគរបាល​ខេត្ត​​កោះកុង បានដឹកនាំ​កងកម្លាំងនគរបាល​ស្នងការដ្ឋានគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការនគរបាល​ខេត្ត​​កោះកុង បានដឹកនាំ​កងកម្លាំងនគរបាល​ស្នងការដ្ឋានគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា​។​
នៅ​ក្នុង​នោះដែរ​ លោក​ឧត្ដមសេនីយ៍​ទោស្នងការ​ បាន​ពាំនាំ​នូវអនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​ ​និងប្រសាសន៍​ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ ជូនពរ​ដល់​កងកម្លាំង​ ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នាពេល​ខាងមុខ​ ។ ជាចុងក្រោយ​ លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​ បាន​ធ្វើ​ការ​លេីក​សសេីរ​ ដល់​កងកម្លាំង​នគរបាល​ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង​​ ក្នុង​ការ​បំពេញ​ភារកិច្ច​ការងារ​ ក្នុង​រយៈពេល​កន្លងមក​ និង​បានដាក់​នូវផែនការការ​ងារ​អនុវត្តន៍​បន្ត​ ជាពិសេស​ កិច្ចការ​ពារ​សន្តិ​សុខ​ សុវត្ថិ​ភាព​ និង​សណ្ដាប់​ធ្នាប់​ ក្នុង​ឱកាស​ ពិធី​អបអរ​សាទរ​ សង្ក្រាន្ត​ខេត្ត​កោះកុង​ នាពេល​ខាងមុខ​ឆាប់​ៗនេះ​ ។
ថ្ងៃចន្ទ ៥ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ April 10, 2023

អត្ថបទទាក់ទង