/ / /

សារលិខិតជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ សូមគោរពជូនចំពោះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង

នាឱកាសដ៏ប្រពៃថ្លៃថ្នូរប្រកបដោយពរជ័យសិរីមង្គលមហាប្រសើរនេះ យើងខ្ញុំថ្នាក់ដឹកនាំ និងជាមន្ត្រី រាជការ នៃរដ្ឋបាលសាលាក្រុងខេមរភូមិន្ទ ខេត្តកោះកុងទាំងអស់ សូមគោរពជូនពរដល់ លោកជំទាវ និង ស្វាមី ព្រមទាំងក្រុមគ្រួសារ ប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុ យឺនយូរ ដើម្បីរួមចំណែកដឹកនាំកសាង និង អភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍ វិបុលភាព ស្ថេរភាព និង ភាពសម្បូរសប្បាយជានិរន្តរ និង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូនដល់ លោកជំទាវ និង ស្វាមី ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីចំណុះពន្ធនាគារខេត្តកោះកុង ដែលបានឧបត្ដម្ភថវិកាចំនួន ១ ០០០ ០០០រៀល សម្រាប់មូលនិធិព្រំដែន ដើម្បីចូលរួមចំណែកក្នុងការគាំទ្រ និងផ្គត់ផ្គង់ដល់កម្លាំងដែលប្រចាំការ នៅជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

  • ហេង គីមឆន/
    10/06/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បរិច្ចាគថវិកាចំនួន ៣០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    10/06/2026

    លោក រាជ​ និមល ប្រធានការិយាល័យ អប់រំ យុវជន និងកីឡា​ស្រុកមណ្ឌលសីមា បាន​ចូលរួម​កិច្ច​ប្រជុំ​ ស្ដីពី​ឆ្លុះ​បញ្ចាំង​ និង​ចែក​រំលែក​បទ​ពិសោធន៍​ឧត្តមានុវត្តន៍ សម្រាប់​គណ:គ្រប់គ្រង​សាលា​ និង​គ្រូបង្រៀន​នៅ​តាម​សាលារៀន​គោលដៅ​ គ.វ.​អ (តំបន់​៣)

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    10/06/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ស្ដីពីការពិនិត្យ និងចាត់អាទិភាពគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    10/06/2026

    លោក​ ឯក​ តារារិទ្ធ​ ប្រធាន​ការិយាល័យ​រដ្ឋបាល​បុគ្គលិក​និង​ហិរញ្ញវត្ថុ​ តំណាងលោកប្រធាន​មន្ទីរ​ បានទទួលស្វាគមន៍ការអញ្ជេីញគណៈប្រតិភូមកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ដឹកនាំដោយលោកស្រី​ សោម​ ភាជ្ជនីយ៍​ ប្រធាន​ការិយាល័យ​សារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋ​ ចុះត្រួតពិនិត្យ​ ផ្គូរផ្គង​ និងវាយតម្លៃលេីការរៀបចំ​ និងការគ្រប់គ្រងបញ្ជីសារពេីភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥​ របស់​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កោះកុង​

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/06/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលត្រូវខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះចំនួន ២គ្រួសារ