រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សារលិខិតជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ សូមគោរពជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

នាឱកាសដ៏ប្រពៃថ្លៃថ្នូរប្រកបដោយពរជ័យសិរីមង្គលមហាប្រសើរនេះ យើងខ្ញុំថ្នាក់ដឹកនាំ និងជាមន្ត្រីរាជការ នៃរដ្ឋបាលសាលាក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទាំងអស់ សូមគោរពជូនពរដល់ សម្ដេចពិជ័យសេនា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំកសាង និង អភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍ វិបុលភាព ស្ថេរភាព និង ភាពសម្បូរសប្បាយជានិរន្តរ និង សូមបួងសួងដល់ គុណបុណ្យព្រះរតនត្រៃ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូនដល់ សម្តេចពិជ័យសេនា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង