រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង ផ្សព្វផ្សាយអនុវត្តការស្រង់វត្តមានតាមរយៈប្រព័ន្ធឌីជីថល នៅមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការ

នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង ផ្សព្វផ្សាយអនុវត្តការស្រង់វត្តមានតាមរយៈប្រព័ន្ធឌីជីថល នៅមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការ

កោះកុង៖ ដោយទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រជុំផ្សព្វផ្សាយឱ្យអនុវត្តការស្រង់វត្តមានតាមរយៈប្រព័ន្ធឌីជីថលទំនើប នៅមូលដ្ឋានស្រុកបទុមសាគរ ស្រុកកោះកុង ស្រុកគីរីសាគរ ស្រុកស្រែអំបិល ស្នាក់ការសន្តិសុខ៤៨១ និងស្នាក់ការសន្តិសុខថ្មស។

សូមបញ្ជាក់ផងដែរថាការស្រង់វត្តមានយោធិនមកធ្វើការតាមរយៈប្រព័ន្ធឌីជីថលទំនើបនេះ គឺមានភាពសុក្រិតច្បាស់លាស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ជាតិ ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើប។

ក្នុងឧ៌កាសនោះដែរ លោកវរសេនីយ៍ទោ ម៉ាន់ ដាវីត នាយសេនាធិការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានលើកឡើងថា ការដាក់ចេញនូវទិសដៅស្រង់វត្តមាន យោធិន មកធ្វើការ តាមរយៈប្រព័ន្ធឌីជីថលទំនើបនេះ គឺសំដៅលើទំនើបកម្ម បច្ចេកវិទ្យាបច្ចុប្បន្នកំពុងឈានទៅកាន់តែខ្ពស់ ហើយតំរូវអោយយោធិន នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវមានចំណេះដឹង ចំណេះធ្វើ ដើម្បីរួមចំណែកការអភិវឌ្ឍន៍ជាតិ ក្នុងយុគសម័យ បច្ចេកវិទ្យាដ៏ទំនើបក្នុងសម័យសម្តេចតេជោ។

អត្ថបទទាក់ទង