រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធាន គ ក ស កខេត្ត កោះកុង និងលោកជំទាវ កែវ នី អនុប្រធាន គ.ក.ស.កខេត្ត បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ទាក់ទងនឹង ការលើកកម្ពស់សុខភាព អនាម័យ អាហារូបត្ថម្ភ និងការចិញ្ចឹមកូនបែបវិជ្ជមាន នៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង

លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធាន គ ក ស កខេត្ត កោះកុង និងលោកជំទាវ កែវ នី អនុប្រធាន គ.ក.ស.កខេត្ត បានសហការ ជាមួយមន្ត្រីមន្ទីរកិច្ចការនារីខេត្ត មន្ត្រីមន្ទីរសុខាភិបាលខេត្ត ប្រធាននិងអនុប្រធាន គ.ក.ស.កស្រុក និងអាជ្ញាធរមូលដ្ឋាន នៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ធ្វើវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ទាក់ទងនឹង ការលើកកម្ពស់សុខភាព អនាម័យ អាហារូបត្ថម្ភ និងការចិញ្ចឹមកូនបែបវិជ្ជមាន ដែលមានប្រជាពលរដ្ឋចូលរួមចំនួន៤៧នាក់ ស្រី៣៥នាក់។
ថ្ងៃព្រហស្បតិ៍ ១ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ April 6, 2023

អត្ថបទទាក់ទង