រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ នាពេលខាងមុខ

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ នាពេលខាងមុខ។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោកមេញ្ជាការរង លោកនាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ សរុបចំនួន ៥៨នាក់(យោធិនសោធននិវត្តន៍ ០៧នាក់)។
   ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ  បានធ្វើការពាំនាំ នូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឧបត្ថម្ភថវិកា ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់យោធិនសោធននិវត្តន៍ ចំនួន ០៧នាក់ ដោយក្នុង ម្នាក់ៗទទួលបានរួមមាន÷ ថវិកា ចំនួន ១០០,០០០រៀល, អង្ករ ០១បាវ=២៦គ.ក្រ, មី០១កេស; ត្រីខ០១យួរ ,ក្រម៉ាចំនួន០១ ,ម៉ាស់ ០៣ប្រអប់ និងជែលលាងដៃចំនួន ០២ដប៕
ប្រភព : វ.ទោ ស៊ឹម ពិសី ប្រធានមន្ទីរ
ថ្ងៃចន្ទ ១៣ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ April 3, 2023

អត្ថបទទាក់ទង