រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

តំបន់ប្រតិបត្តិការសឹករងកោះកុង ទទួលស្វាគមន៍ គណៈប្រតិភូយោធា ខេត្តគៀនយ៉ាង និងក្រុមការងាររុករកអធិដ្ឋធាតុ K៩២នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

តំបន់ប្រតិបត្តិការសឹករងកោះកុង ទទួលស្វាគមន៍ គណៈប្រតិភូយោធា ខេត្តគៀនយ៉ាង និងក្រុមការងាររុករកអធិដ្ឋធាតុ K៩២នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ខេត្តកោះកុង៖ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៥:០០ ឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការរង ជានាយសេនាធិការ តំណាងលោកមេបញ្ជាការនៃកងឯកភាពតំបន់ប្រតិបត្តិការសឹករងកោះកុងបានទទួលស្វាគមន៍គណៈប្រតិភូយោធាខេត្ត គៀនយ៉ាង និងក្រុមការងាររុករកអដ្ឋិធាតុ K៩២ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក វរៈសេនីយ៍ឯក លេ ហ្វាងវូ ប្រធាននយោបាយយោធា ខេតគៀនយ៉ាង បានជួបសួរសុខទុក្ខ សំណេះសំណាល និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង។
ក្រោយពីការសាកសួរសុខទុក្ខសំណេះសំណាលរបស់គណៈប្រតិភូ រួចមក លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានសម្ដែងនូវការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អរវាងយោធាខេត្តកោះកុង និងយោធាខេត្តគៀន យ៉ាង ពិសេសការងារសហការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតកាលពីសម័យសង្គ្រាមនៅលើទឹកដីខេត្តកោះកុង។

អត្ថបទទាក់ទង