រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារថ្នាក់ក្រុង សហការជាមួយក្រុមកាងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ទទួលស្វាគមន៍ក្រុមអធិការកិច្ចរបស់ក្រសួង ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច គណៈប្រតិភូតាមដានការអនុវត្តច្បាប់ បានចុះត្រូតពិនិត្យសំណង់ដែលកំពុងសាងសង់ក្នុងក្រុង

ថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០ នាទីរសៀល លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារថ្នាក់ក្រុង សហការជាមួយក្រុមកាងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ទទួលស្វាគមន៍ក្រុមអធិការកិច្ចរបស់ក្រសួង ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច គណៈប្រតិភូតាមដានការអនុវត្តច្បាប់ បានចុះត្រូតពិនិត្យសំណង់ដែលកំពុងសាងសង់ក្នុងក្រុងបានចំនួន៨ទីតាំង ក្នុងនោះសង្កាត់ស្មាច់មានជ័យបានចំនួន៥ទីតាំង សង្កាត់ដងទង់បានចំនួន១ទីតាំង និងសង្កាត់ស្ទឹងវែងបានចំនួន២ទីតាំង។

#ប្រភពពរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង