ស្រុកកោះកុង ៖ ព្រឹកថ្ងៃសុក្រ ១០ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង (គ.ក.ស.ក) បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែមីនា ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្តខែមេសា ឆ្នាំ២០២៣ ក្រោមការដឹកនាំដោយលោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិក គ.ក.ស.ក ស្រុកកោះកុង សរុបចំនួន ១៤រូប ស្រី ០៧រូប នៅសាលប្រជុំសាលាស្រុកកោះកុង។
របៀបវារៈកិច្ចប្រជុំ
១/ចុះបញ្ចីវត្តមាន
២/បើកកិច្ចប្រជុំ ពិនិត្យកូរ៉ុមនិងអនុម័តរបៀបវារៈ
៣/ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុប្រជុំប្រចាំខែកុម្ភៈ
៤/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា
៥/បញ្ហាប្រឈមដំណោះស្រាយនិងផ្សេងៗ
៦/ផែនការសកម្មភាពបន្ត
៧/បូកសរុបនិងបិទកិច្ចប្រជុំ