រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារដើម្បីសាងសង់មណ្ឌលសុខភាព ឃុំជ្រោយស្វាយ សូមគោរពថ្លែងអំណរគុណចំពោះ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លីម ឈាងគ្រី និងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឡៅ ឈីវងន ព្រមទាំងបុត្រ ដែលបានជួយឧបត្ថម្ភថវិកាចំនួន ២,១០០ដុល្លារ ដើម្បីចូលរួមកសាងមណ្ឌលសុខភាពនៅឃុំជ្រោយស្វាយ

ក្រុមការងារដើម្បីសាងសង់មណ្ឌលសុខភាព ឃុំជ្រោយស្វាយ សូមគោរពថ្លែងអំណរគុណចំពោះ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លីម ឈាងគ្រី និងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឡៅ ឈីវងន ព្រមទាំងបុត្រ ដែលបានជួយឧបត្ថម្ភថវិកាចំនួន ២,១០០ដុល្លារ ដើម្បីចូលរួមកសាងមណ្ឌលសុខភាពនៅឃុំជ្រោយស្វាយ ។

ក្នុងនាមឯកឧត្តម យន្ត មីន និងក្រុមការងារដើម្បីសាងសង់មណ្ឌលសុខភាពឃុំជ្រោយស្វាយ សូមគោរពជូនពរ មហាឧបាសក និងមហាឧបាសិកា ព្រមទាំងបុត្រ និងក្រុមគ្រួសារ សូមមានសុខភាពល្អ ទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងជោគជ័យគ្រប់ភារកិច្ច។

(ដោយ វរសេនីយ៍ឯក ឃួន ច័ន្ទមុន្នី)
ថ្ងៃចន្ទ ៦ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ March 27, 2023

អត្ថបទទាក់ទង