រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ប្រាក់ឧបត្ថម្ភ របស់មណ្ឌលកុមារកំព្រារដ្ឋ ជូនដល់ប្អូនៗអតីតកុមារកំព្រា នៅមជ្ឈមណ្ឌលថែទាំកុមារកំព្រារដ្ឋខេត្តកោះកុង ដែលបានសមាហរណកម្មចេញពីមណ្ឌលកាលពីឆ្នាំ២០២២

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ប្រាក់ឧបត្ថម្ភ របស់មណ្ឌលកុមារកំព្រារដ្ឋ ជូនដល់ប្អូនៗអតីតកុមារកំព្រា នៅមជ្ឈមណ្ឌលថែទាំកុមារកំព្រារដ្ឋខេត្តកោះកុង ដែលបានសមាហរណកម្មចេញពីមណ្ឌលកាលពីឆ្នាំ២០២២។                                               
លោកស្រីអភិបាលរងខេត្ត បានសាកសួរសុខទុក្ខ ប្អូនៗ និងលើកទឹកចិត្តដល់ប្អូនៗ ត្រូវខិតខំសិក្សារៀនសូត្រ ដោយប្អូនៗទាំងអស់សុទ្ធតែបានរៀនចប់ និងមានការងារធ្វើល្អរៀងៗខ្លួន សូមប្អូនៗត្រូវខិតខំធ្វើការងារ និងប្រឹងប្រែងរៀនសូត្របន្ថែមទៀត ជាពិសេសរៀបចំឥរិយាបថ និងការរស់នៅក្នុងសង្គមឱ្យបានល្អប្រសើរ ដើម្បីធ្វើជាយុវជនគំរូរ និងជាសសរទ្រូងរបស់សង្គមជាតិនាថ្ងៃអនាគត ។
ថ្ងៃអង្គារ ១៥ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល March 21, 2023

អត្ថបទទាក់ទង