រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពីធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពីធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ។

កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ" ត្រូវបានអនុវត្តដោយជោគជ័យ និង សម្រេចបានជាសារវន្ត ដែលជាមូលដ្ឋានគ្រឹះ ដើម្បីឈានទៅអនុវត្តដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម" ឆ្នាំ២០២៣- ២០២៧។ ផ្អែកលើសមិទ្ធផលសម្រេចបាននៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(គ.ហ.ស.) បានវាយតម្លៃ និងសន្និដ្ឋានជារួមថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជាកាន់តែមានភាពជឿទុកចិត្ត (ទាំងការគ្រប់គ្រងការប្រមូលចំណូល ការចំណាយថវិកា និងបំណុលសាធារណៈ) ដែលជាឧបករណ៍សំខាន់សម្រាប់ទ្រទ្រង់ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មានបុរេលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធានាគណនេយ្យភាពហិរញ្ញវត្ថុ មានក្របខ័ណ្ឌថវិកាកម្មវិធីច្បាស់លាស់ជាឧបករណ៍សម្រាប់ផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល មានមន្ត្រីកាន់តែមានសមត្ថភាពសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមានការយល់ដឹងកាន់តែច្រើនឡើង សម្រាប់ចូលរួមការអនុវត្តកម្មវិធីកែទម្រង់ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព ជោគជ័យ និងចីរភាព។
ថ្ងៃចន្ទ ១៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃកោរ March 20, 2023

អត្ថបទទាក់ទង