រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

នាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង ដឹកនាំកិច្ចប្រជុំកែសម្រួលភារកិច្ចប្រចាំថ្ងៃរបស់កងអន្តរាគមន៍

នៅបន្ទប់ប្រជុំនាយសេនាធិការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោកវរសេនីយ៍ទោ ម៉ាន់ ដាវីត បានអញ្ជើញដឹកនាំប្រជុំកែសម្រួលផ្ទៃក្នុងរបស់ក្រុមការងារកងអន្តរាគមន៍ កងរាជអាវុធហត្ថខេត្តកោះកុង។

គោលបំណងក្នុងកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីកែសម្រួលការអនុវត្តន៍តួនាទី របស់សមាជិកក្រុមអន្តរាគមន៍ ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងអនុវត្តន៍តួនាទី ភារកិច្ចឱ្យចំគោលដៅ។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកប្រធានក្រុមកងអន្តរាគមន៍ និងសមាជិកចំណុះកងអន្តរាគមន៍។
ថ្ងៃសុក្រ ១១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ March 17, 2023

អត្ថបទទាក់ទង