រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

របៀបវារៈ នៃកិច្ចប្រជុំ រួមមាន :
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២-របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣
៣-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្តកោះកុង ៖ -គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត -គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស -គណៈកម្មាធិការលទ្ធកម្ម -គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត
៤-បាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ និងទិសដៅបន្តរបស់ ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការអនុវត្តន៍ ការងាររបស់រដ្ឋបាលខេត្តកោះកុង និងទិសដៅការងារបន្ត
៦-បញ្ហាផ្សេងៗ….។
ថ្ងៃព្រហស្បតិ៍ ១០ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ March 16, 2023

អត្ថបទទាក់ទង