រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឆុង ថាវ៉ន និង លោក ទឹម រិទ្ធ មេភូមិស្ទឹងវែង ព្រមទាំងជំនួយការភូមិ បានចូលរួមជាមួយសមាគមមនុស្សធម៍ដារុលអាឃីរ៉ោះកម្ពុជា បានចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋក្រីក្រហើយ និងចាស់ជរាចំនួន ១៥គ្រួសារ

ថ្ងៃពុធ ៩រោច ខែ ផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥  ខែមីនា  ឆ្នាំ២០២៣ នៅវេលាម៉ោង ២ៈ០០នាទីរសៀល លោក ឆុង ថាវ៉ន និង លោក ទឹម រិទ្ធ មេភូមិស្ទឹងវែង ព្រមទាំងជំនួយការភូមិ បានចូលរួមជាមួយសមាគមមនុស្សធម៍ដារុលអាឃីរ៉ោះកម្ពុជា បានចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋក្រីក្រហើយ និងចាស់ជរាចំនួន ១៥គ្រួសារ អំណោយទាំងនោះបានមកពីសប្បុរសជនផ្តល់តាមរយៈសមាគមមនុស្សធម៌ ដារុលអាគីរ៉ោះកម្ពុជា ដឹកនាំដោយលោក យូសុះ មុស្លីមីន ។ ក្នុងនោះមានភូមិស្ទឹងវែងចំនួន៨គ្រួសារ និងភូមិព្រែកស្វាយចំនួន៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១០គីឡូក្រា ; ស្ករស១គីឡូក្រាម ; ប្រេងឆា១គីឡូក្រាម ; ទឹកត្រី១គីឡូក្រាម ; ទឹកស៊ីអ៊ីវ១គីឡូក្រាម ; មី៥កញ្ចប់ ; ត្រី ខ២កំប៉ុង។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង