រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានសហការ ជាមួយអាជ្ញាធរភូមិ បានចុះផ្សព្វផ្សាយផ្ទាំងសៀវភៅធំទម្រង់ទាំង៤ ដល់ប្រជាពលរដ្ឋ នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ

ថ្ងៃពុធ ៩រោច ខែ ផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥  ខែមីនា  ឆ្នាំ២០២៣ វេលាម៉ោង ៩:៣៥នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានសហការ ជាមួយអាជ្ញាធរភូមិ  បានចុះផ្សព្វផ្សាយផ្ទាំងសៀវភៅធំទម្រង់ទាំង៤ដល់ប្រជាពលរដ្ឋ នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។
ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម÷
-/ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន
-/គ្មានគ្រោះថ្នាក់ចរាចរណ៍(ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍)
-/ជំរុញឲ្យប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព និងអ្នកគ្រប់អាយុ ១៥ឆ្នាំឡើងទៅឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណនៅអធិការក្រុង។
-/អំពីការបង្ការទប់ស្កាត់នៃការឆ្លងវីរុសcovid-19 បំលែងខ្លួនថ្មីដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ៣កុំ ៣ការពារ ជាប់ជានិច្ច។
+ដោយមានការចូលរួម:
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៧ រូប កម្លាំងអធិការក្រុងផ្នែកចរាចរណ៍ ១រូប
លោកអនុភូមិ ៤ លោកស្រីជំនួយការភូមិ
_ប្រជាពលរដ្ធចំនួន ២៩នាក់ស្រី១៥នាក់
បានបញ្ចាប់នៅវេលាម៉ោង ៩:៥៥នាទី។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង