លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរឯកឧត្តម សុខ ខេងនវិន្ទ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដើម្បីចូលរួមចុះពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋស្នើសូមកាត់ឆ្វៀលដីទំហំ ១១៣ ៣៣៤ម៉ែត្រការ៉េ ចេញពីតំបន់ប្រើប្រាស់ច្រើនយ៉ានដងពែង ដែលមានទីតាំងស្ថិតនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ បន្ទាប់ពីការចុះពិនិត្យទីតាំងដីជាក់ស្តែង ក្រុមការងារដែលដឹកនាំដោយក្រសួងបរិស្ថាន នឹងធ្វើរបាយការណ៍អំពីលទ្ធផលនៃការចុះពិនិត្យទីតាំងដីនេះ ជូនថ្នាក់ដឹកនាំក្រសួងវិញ៕
ថ្ងៃពុធ ៩ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ March 15, 2023