រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាលនៃ គណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំគណៈអភិបាល របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

ថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំគណៈអភិបាល របស់រដ្ឋបាលក្រុងខេមរភូមិន្ទ ។ កិច្ចប្រជុំនេះដំណើរការតាមរបៀបវារៈដូចខាងក្រោម ៖
១/ ពិនិត្យសេចក្តីព្រាង បញ្ជីរាយនាមមន្ត្រីរាជការ ដែលស្នើសុំតែងតាំងមុខតំណែង និងសម្រួលភារកិច្ច នៃរចនា
សម្ព័ន្ធ រដ្ឋបាលក្រុងខេមរភូមិន្ទ ។
២/បញ្ហាផ្សេងៗ
សមាសភាពអញ្ជើញចូលរួមមានលោក លោកស្រីអភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោកស្រីនាយករដ្ឋបាលក្រុងខេមរភូមិន្ទ។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង