រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អុី​ នារីនេត​ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង​ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះហន្តរាយខេត្ត​ បាននាំយកថវិកា​ និងគ្រឿងឧបភោគ បរិភោគមួយចំនួនរបស់លោកជំទាវ​ មិថុនា​ ភូថង​ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ​ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារករណីលង់ទឹកស្លាប់ ស្ថិត​នៅភូមិ២​ ឃុំប៉ាក់ខ្លង​​ ស្រុក​មណ្ឌលសីមា​

លោកស្រី អុី​ នារីនេត​ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង​ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះហន្តរាយខេត្ត​ បាននាំយកថវិកា​ និងគ្រឿងឧបភោគ បរិភោគមួយចំនួនរបស់លោកជំទាវ​ មិថុនា​ ភូថង​ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ​ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារករណីលង់ទឹកស្លាប់ ស្ថិត​នៅភូមិ២​ ឃុំប៉ាក់ខ្លង​​ ស្រុក​មណ្ឌលសីមា​ ខេត្តកោះកុង។

នាឱកាសនោះដែរ​ លោកស្រីអភិបាលរងខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវ​អភិបាលខេត្ត​ ដែល​លោក​ជំទាវ​តែងតែ​គិត​គូរ​អំពីសុខទុក្ខរបស់ប្រជាជនគ្រប់រូបគ្រប់ពេលវេលា​ រួមជាមួយនឹងការសម្ដែងនូវការសោកស្ដាយ​ និងការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសាររងគ្រោះដែលបានបាត់បង់សមាជិកគ្រួសារដោយករណីលង់ទឹកកាលពីថ្ងៃទី១០​ ខែមីនា​ ឆ្នាំ២០២៣​ កន្លងទៅនេះ។​

លោកស្រីអភិបាលរងខេត្ត​ បានអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានាដែលអាចកើតមានឡើងជាយថាហេតុ​ និង​សូម​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ ត្រៀម​លក្ខណៈ​ឱ្យ​បានគ្រប់​ជ្រុងជ្រោយ​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាជន​ឱ្យ​បាន​ទាន់​ពេល​វេលា​ រួម​ជាមួយ​នឹង​ការរាយការណ៍​ឱ្យ​បានច្បាស់លាស់​ ចំពោះគ្រោះមហន្តរាយដែលបានកេីតឡេីងក្នុងមូលដ្ឋានរបស់ខ្លួន ៕
ថ្ងៃអាទិត្យ ៦ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ March 12, 2023

អត្ថបទទាក់ទង