រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយរដ្ឋបាលក្រុង ស្រុក និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ដើម្បីពិភាក្សា រៀបចំផែនការ ក្នុងការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ជូនដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្តកោះកុង

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយរដ្ឋបាលក្រុង ស្រុក និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ដើម្បីពិភាក្សា រៀបចំផែនការ ក្នុងការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ជូនដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្តកោះកុង ។

ក្រោយពីស្តាប់របាយការណ៍ របស់មន្ទីរសុខាភិបាលខេត្ត លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា មួយរយៈពេលនេះការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មានការថយចុះបើទោះបីមន្ទីរសុខាភិបាលខេត្ត បានរៀបចំចាក់ជូនប្រជាពលរដ្ឋជាប្រចាំនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តក៏ពិតមែន ក៏នូវតែទិន្នន័យមានការថយចុះ ដូច្នេះដើម្បីការពារបងប្អូនប្រជាពលរដ្ឋ ខ្ញុំស្នើឱ្យរដ្ឋបាលក្រុង ស្រុក ត្រូវបន្តអប់រំ ផ្សព្វផ្សាយជាប្រចាំជូនដល់ប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩ ធ្វើយ៉ាងណាឱ្យពួកគាត់មកទទួលវ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីជាមូលដ្ឋានក្នុងការជំរុញលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋមកទទួលវ៉ាក់សាំង ស្នើលោកអភិបាលក្រុង ស្រុក ត្រូវចុះស្រង់ទិន្នន័យឱ្យបានច្បាស់លាស់ ព្រមទាំងរៀបចំផែនការ ផ្ញើមករដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលបញ្ជូនមន្ត្រីសុខាភិបាល ចុះទៅចាក់ដល់ទីតាំង ដែលក្រុង ស្រុក រៀបចំដើម្បីផ្តល់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា៕

ថ្ងៃសុក្រ ៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ March 10, 2023

អត្ថបទទាក់ទង