រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ទោ គង់​ មនោ​ ស្នងការនគរបាលខេត្តកោះកុង​ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល អបអរសាទរទិវាអន្តរជាតិនារី ៨​ មីនា លើកទី១១២ ឆ្នាំ២០២៣​ ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»

លោកឧត្តមសេនីយ៍ទោ គង់​ មនោ​ ស្នងការនគរបាលខេត្តកោះកុង​ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល អបអរសាទរទិវាអន្តរជាតិនារី ៨​ មីនា លើកទី១១២ ឆ្នាំ២០២៣​ ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។

ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ក្រោមប្រធានបទនេះ មានគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្ត្រី ដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។​

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ គង់​ មមនោ ក៏មានមតិផ្តាំផ្ញើរដល់កងកម្លាំងនគរបាលជានារី ត្រូវយកចិត្តទុកដាក់ គោរពវិន័យ តួនាទី ភារកិច្ច ការរក្សាសន្តិសុខសុវត្ថិភាពសង្គម ពង្រឹងការអភិវឌ្ឍន៍ខ្លួន ចំពោះចំណេះ ជំនាញ សមត្ថភាព បន្ថែមឱ្យស្របតាមយុគសម័យឌីជីថល ដើម្បីឲ្យកាន់តែមានភាពស្មើមុខ ស្មើមាត់ បំពេញការងារ និងកាន់តំណែងខ្ពស់ដូចកម្លាំងនគរបាលជាបុរស។

ពិធីនេះលោកឧត្តមសេនីយ៍ទោស្នងការ និងថ្នាក់ដឹកនាំគ្រប់ផ្នែកពាក់ព័ន្ធ ក៏បានជូនបាច់ផ្កា ក្រមាចំនួន១ ថវិកា ៤ម៉ឺនរៀល និងបានទទួលទានអាហារសាមគ្គីរួមគ្នាដល់កម្លាំងនគរបាលជានារីផងដែរ៕
ថ្ងៃព្រហស្បតិ៍ ៣ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ March 9, 2023

អត្ថបទទាក់ទង