លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអនុគណៈកម្មការសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពិធីកាត់ឬសសីមា និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងវត្តមុនីជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាពលោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានអនុគណៈកម្មការសន្តិសុខសណ្ដាប់ធ្នាប់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកោះកុង។
ប្រភព៖ តាក់ ធីដា