ស្រុកបូទុមសាគរ ឃុំអណ្តូងទឹក ភូមិអណ្តូងទឹក ដោយទទួលបានរបាយការណ៍របស់អាជ្ញាធរ ភូមិឃុំ ក្រុមការងាររួមមានការិយាល័យជំនាញពាក់ព័ន្ធ អាជ្ញាធរភូមិ ឃុំ ដឹកនាំដោយលោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរទទួលបន្ទុកខាងសំណង់ បានចុះផ្អាកការសាងសង់សំណង់រឹងមាំ ប៉ះពាល់ចំណីព្រែកអណ្តូងទឹក ចំនួន០៣ទីតាំង ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ក្រុមការងារបានណែនាំឱ្យម្ចាស់សំណង់បញ្ឈប់ការសាងសង់ជាបន្ទាន់ រួចធ្វើកំណត់ហេតុ នៃកិច្ចសន្យាបញ្ឈប់ការសាងសង់។
ហើយក្រុមការងារបានបន្ថែមទៀតថា សំណង់នេះបានសាងសង់ប៉ះពាល់ចំណីព្រែក ហើយច្បាប់សំណង់មិនអនុញ្ញាតច្បាប់ជូនបានទេ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
=========================
ថ្ងៃអង្គារ ១ រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣
March 7, 2023
វេលាម៉ោង ០៤:១០ នាទីរសៀល









