ដោយមានការចាត់តាំងរដ្ឋបាលស្រុក លោក សាង ស៊ីណេត អភិបាលរងស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុកសហការជាមួយ អាជ្ញាធរឃុំថ្មស ចុះពិនិត្យទីតាំងស្នើសុំធ្វើផ្លូវ នឹងស្នើសុំជួសជុលផ្លូវលំខូតខាត របស់ប្រជាពលរដ្ឋចំនួន០២ ទីតាំង ស្ថិតនៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។
-ទីតាំងទី១ ស្នើសុំធ្វើផ្លូវលំ នីចំនុច ព្រែកតាតី ប្រវែងទទឹង ១២ម៉ែត្រ និងប្រវែងបណ្តោយ ៥០០ ម៉ែត្រ
-ទីតាំងទី២ ស្នើសុំជួសជុលផ្លូវលំខូតខាតដោយសារទឹកហូរច្រោះដាច់ផ្លូវប្រវែង ៥០ម៉ែត្រនៅចំណុចព្រែកតី របស់ប្រជាពលរដ្ឋ ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃអង្គារ ១ រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣
March 7, 2023



















