រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំដើម្បីពង្រឹងវិន័យ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋបាលក្រុងខេមរភូមិន្ទ

ថ្ងៃអង្គារ ១រោច ខែផល្គុន  ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ២:៣០នាទីរសៀល លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំដើម្បីពង្រឹងវិន័យ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋបាលក្រុងខេមរភូមិន្ទ។ កិច្ចប្រជុំនេះបានអញ្ជើញចូលរួមមាន ៖ លោក លោកស្រីអភិបាលរងក្រុង លោកស្រីនាយករដ្ឋបាលសាលាក្រុង ប្រធាន អនុប្រធាន និងមន្ត្រីនៃការិយាល័យ និងអង្គភាពចំណុះរដ្ឋបាលក្រុង ព្រមទាំងមន្ត្រីកិច្ចសន្យារបស់រដ្ឋបាលក្រុង។
កិច្ចប្រជុំនេះបានរៀបចំឡើងនូវសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង