លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំពិធីកាត់ឫសសីមា និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងវត្តមុនីជីខលើ
នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំពិធីកាត់ឫសសីមា និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងវត្តមុនីជីខលើ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក កម្លាំងប្រដាប់អាវុធស្រុក ប្រធានការិយាល័យអង្គភាពជុំវិញស្រុក ប្រធានស្ដីទីនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល និងលោកមេឃុំទាំង០៦នៃស្រុក ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភពៈ វឿន រិទ្ធី