លោកស្រី ង៉ែ ដា ជំទប់ទី១ឃុំកណ្តោលបានដឹកនាំក្រុមប្រឹក្សាឃុំ និងមេភូមិចុះស្រង់ប្រមូលបញ្ហា តម្រូវការ និងដំណោះស្រាយសម្រាប់ដំណើរ ការកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ របស់ ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២៤-២០២៦ របស់រដ្ឋបាលឃុំកណ្តោល នៅភូមិកណ្តោល ដែលមានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមសរុបចំនួន ៥៩នាក់ស្រី ៣២នាក់ ។
ក្នុងនោះដែរមានក្រុមយុវជនចូលរួមសរុប ២២នាក់ ស្រី១៥នាក់ ។
ក្រោយពីបានបញ្ចប់កិច្ចប្រជុំពិភាក្សា គណៈកម្មាធិការឃុំបានទទួល ចំនួន១៥បញ្ហាប្រឈម ដើម្បីជ្រើសរើសក្នុងការរៀបចំការកសាងផែនការនៅពេលខាងមុខ។
ប្រភព:រដ្ឋបាលឃុំកណ្តោល
——————————-
ថ្ងៃសុក្រ ១២ កើត ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣
មីនា 3, 2023








