លោកស្រី ឈឹម គឹមអែម សមាជិកក្រុមប្រឹក្សាឃុំទទួលបន្ទាប់កិច្ចការស្ត្រីនិងកុមារ បានចុះពិនិត្យទីតាំងអណ្តូងខួងប្រើម៉ូទ័រ ១កន្លែងស្ថិតនៅភូមិស្រែត្រាវ ឃុំថ្មស ក្រោមការជួយកៀងគរនិងជួយឧបត្ថម្ភពីលោក គីម ថេអ៉ីល ក្រុមមេតូឌីសថ្មស ក្នុងនោះក៏មានការអញ្ជើញចូលរួមពីស្មៀន អាជ្ញាធរ ភូមិ និងប្រជាពលរដ្ឋភូមិស្រែត្រាវ។ បន្ទាប់ពីបានប្រជុំ ពិភាក្សារួច អង្គប្រជុំបានជ្រើសរើស៣ទីតាំងតែខួងអណ្ដូងតែមួយ ក្រែងទីតាំងណាមួយពុំមានប្រភពស្អាតសម្រាប់ការខួងអណ្ដូងបំពាក់ម៉ូទ័រជូនប្រជាពលរដ្ឋក្នុងសហគមន៍ប្រើប្រាស់។
ប្រភព:រដ្ឋបាលឃុំថ្មស
—————————
ថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៣



