ព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ លោក អន ដាវុធ ប្រធានមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ព្រមទាំងនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឱម គន្ធ ប្រធានការិយាល័យលូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ ដែលបានទទួលមរណៈភាពកាលពី វេលាម៉ោង ៤:០០ នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ និងបាននាំថវិការបស់សមាគមន៍បុគ្គលិកក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន ៤,០០០,០០០ រៀល ថវិការបស់មន្ត្រីរាជការមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ចំនួន ២,០០០,០០០ រៀល សរុប ៦,០០០,០០០ រៀល ជូនក្រុមគ្រួសារនៃសព។#dpwtkk2023











